Welcome to អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាផ្សព្វផ្សាយនូវព័ត៌មានពិត មិនលម្អៀង ព្រមទាំងសារអប់រំ និងការលើកកម្ពស់ការយល់ដឹងទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

គេហទំព័រអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ព័ត៌មានពិត មិនលម្អៀង មានក្រមសីលធម៌ និងប្រកបដោយវិជ្ជាជីវៈ។
WMC
អំពីយើង
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារផ្សព្វផ្សាយមិនរកប្រាក់កម្រៃផ្នែកព័ត៌មានមួយ ដែលត្រូវបានបង្កើតឡើងដោយស្ដ្រីចំនួន ៥ រូប ក្នុងឆ្នាំ ១៩៩៥ ។
រហូតមកដល់ពេលនេះ ស្ថាប័នព័ត៌មានមួយនេះ បាននិងកំពុងផលិត ព្រមទាំងផ្សព្វផ្សាយនូវកម្មវិធីវិទ្យុ ទូរទស្សន៍ ហើយនឹងវីដេអូថ្មីប្លែកៗជាច្រើនប្រកបដោយគុណភាពខ្ពស់ និង គំនិតឆ្នៃប្រឌិត។ សមិទ្ធិផលទាំងនេះ ត្រូវបានផលិតឡើងដើម្បីអប់រំប្រពលរដ្ឋកម្ពុជា ជាពិសេសស្ដ្រី និងយុវជន អំពីបញ្ហាជាច្រើនរួមមាន៖ សមភាពយេនឌ័រ ការលើកកម្ពស់និងការការពារសិទ្ធិរបស់ស្ដ្រី ការអភិវឌ្ឍតាមលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច តម្លាភាព គណនេយ្យភាពសង្គម និងច្បាប់ ជាដើម។
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនត្រឹមតែផ្សព្វផ្សាយនូវព័ត៌មានពិត មិនលម្អៀង ព្រមទាំងសារអប់រំ និងការលើកកម្ពស់ការយល់ដឹងទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនោះទេ ប៉ុន្តែចំណេះដឹងដ៏មានសារៈសំខាន់ទាំងនេះ ក៏ត្រូវបានផ្សាយជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើបប្រកបដោយវិជ្ជាជីវៈ មានដូចជា គេហទំព័រ យូធ្យូប ហ្វេសប៊ុក ជាដើម៕
ទស្សនៈវិស័យ
“ធ្វើឲ្យមានសមភាពយេនឌ័រនៅកម្ពុជា”
បេសកកម្ម
“ប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ជាមធ្យោបាយ ដើម្បីលើកកំពស់សិទ្ឋស្ត្រី និង ធានាបាន សមភាពយេនឌ័រ ដោយសង្កត់ធ្ងន់ទៅលើ បញ្ហាសង្គម ដែលទក់ទងនឹងស្ត្រី”
Imprint
This website is supported by the German Federal Ministry for Economic Cooperation and Development (BMZ) by way of DW Akademie. DW Akademie does not accept any responsibility or liability for the accuracy, content, completeness, legality or reliability of the contents of this website.